មុនចេញដំណើរ! គួរពិនិត្យសិន

  • មករា 22, 2022

ជិតដល់ថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ហើយ តើបងប្អូនមានផែនការធ្វើដំណើរកំសាន្តនៅរមណីយដ្ឋានណាមួយហើយឬនៅ? ប៉ុន្តែ អ្វីដែលបងប្អូនត្រូវធ្វើមុននឹងចាប់ផ្តើមធ្វើដំណើរទៅតាមខេត្តឆ្ងាយ គួរណាស់តែពិនិត្យឱ្យបានម៉ត់ចត់ចំពោះយានយន្តរបស់បងប្អូនជាមុនសិន ការពារសុវត្ថិភាពមុនពេលធ្វើដំណើរ។ ការត្រួតពិនិត្យសុវត្ថិភាពយានយន្តមុនពេលដំណើរកំសាន្តគឺជារឿងចាំបាច់បំផុត។  ខាងក្រោមនេះជាចំណុចដែលលោកអ្នកគួរពិនិត្យមុនពេលចេញធ្វើដំណើរ៖
1. កម្រិតទឹកស្អំម៉ាស៊ីន (Coolant Water)
2. កម្រិតប្រេងរំអិលម៉ាស៊ីន (Engine Oil)
3. កម្រិតប្រេងហ្វ្រាំង (Brake Oil)
4. ហ្រ្វាំង (Brake Quality)
5. សម្បកកង់រថយន្ត (Tires)
6. ភ្លើងបំភ្លឺផ្លូវ ឬហ្វាររថយន្ត (Lighting)
7. គុណភាពអាគុយ (Battery)