ផលិតផលថ្មី! ឆ្ពោះទៅរកពិភពឌីជីថល
- មីនា 24, 2023
នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានប្រកាសណែនាំអំពី កាសស្តាប់និម្មិតថ្មីបំផុតរបស់ក្រុមហ៊ុនរបស់គាត់ដែលមានឈ្មោះថា Meta Quest Pro នឹងមានតម្លៃ $១៥០០ (តម្លៃនៅសហរដ្ឋអាមេរិក) ហើយចាប់ផ្តើមដាក់លក់នៅថ្ងៃទី ២៥ ខែតុលា ខាងមុខនេះ។ Zuckerberg បានបង្ហាញឧបករណ៍នេះនៅក្នុងសន្និសិទ Meta’s Connect ដោយផ្តោតលើបច្ចេកវិទ្យា VR និងអ្នកអភិវឌ្ឍន៍កម្មវិធីដ៏ទៃទៀត។ កាសថ្មីនេះមានបច្ចេកវិទ្យាថ្មីៗដូចជាបន្ទះឈីបកុំព្យូទ័រ Snapdragon កម្រិតខ្ពស់ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Qualcomm ដែលធ្វើបច្ចេកវិទ្យាក្រាហ្វិកកម្រិតខ្ពស់ជាងមុន។ Quest Pro ក៏មានការកែលម្អឧបករណ៍បញ្ជាដែលមានអាចចាប់សញ្ញានិងអាចតាមដាន និងអេក្រង់បច្ចេកវិទ្យាថ្មីដែលធ្វើដំណើរការកាន់តែប្រសើរឡើង។ កាសថ្មីនេះមានលក្ខណៈពិសេសចម្រុះមួយចំនួនដែលអាចបញ្ចូលគ្នានៃបច្ចេកវិទ្យា VR ជាមួយនឹងពិភពពិត។ Zuckerberg បានសរសើរថាជាលក្ខណៈពិសេសដ៏សំខាន់ក្នុងការបង្កើតឱ្យមានក្រុមហ៊ុន metaverse គឺសំដៅទៅលើពិភពឌីជីថលដែលមនុស្សអាចចូលប្រើបានតាមរយៈបច្ចេកវិទ្យា VR និង AR ។