សេដ្ឋីបច្ចេកវិទ្យារូបនេះ! បរិច្ចាគទ្រព្យស្តារឡើងវិញបរិស្ថានសកល

  • កញ្ញា 29, 2022

បុរសម្នាក់នេះបានដឹងពីភាពផុយស្រួយនៃធម្មជាតិនៅពេលដែលគាត់បានធ្វើដំណើរទៅកាន់ទីអវកាស ហើយឥឡូវនេះស្ថាបនិក Amazon លោក Jeff Bezos បានសន្យាថានឹងផ្តល់ប្រាក់ចំនួន ២ ពាន់លានដុល្លារដើម្បីស្ដារវាឡើងវិញ។ លោកបានប្រាប់សន្និសីទអាកាសធាតុ COP26 នៅទីក្រុង Glasgow ថាថវិកាដែលបានមកពីមូលនិធិ Bezos Earth នឹងយកទៅស្តារធម្មជាតិ និងការផ្លាស់ប្តូរប្រព័ន្ធស្បៀង។ គាត់បាននិយាយថា “នៅក្នុងផ្នែកជាច្រើននៃពិភពលោក ធម្មជាតិបានកំពុងផ្លាស់ប្តូរពីកន្លែងលិចកាបូនទៅជាប្រភពកាបូន” ។ មូលនិធិនេះគ្រោងនឹងចំណាយ ១០ ពាន់លានដុល្លារក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។