របៀបប្រើ QR CODE លើវិក្កយបត្រអគ្គិសនី និងវិធីចុះឈ្មោះសេវាកម្ម EDC SOCIAL MEDIA

  • មិថុនា 29, 2022

អគ្គីសនីកម្ពុជាបានដាក់ឱ្យប្រើប្រាស់ពីរបៀបប្រើ QR CODE លើវិក្កយបត្រអគ្គិសនី និងវិធីចុះឈ្មោះសេវាកម្ម EDC SOCIAL MEDIA តាមរយៈ QR Code នេះ អតិថិជនអាចទទួលបាន ៖ ដឹងពីស្ថានភាពនៃការទូទាត់ប្រាក់ថ្លៃថាមពល និងព័ត៌មានរបស់វិក្កយបត្រ។ លោកអាចអាចចុះឈ្មោះ ដើម្បីទទួលបានព័ត៌មានកាន់តែស៊ីជម្រៅពីការប្រើប្រាស់ថាមពល ការទូទាត់ថ្លៃថាមពល និងព័ត៌មានផ្សេងៗទៀតរបស់ខ្លួន ឬអាចចុះឈ្មោះតាមតំណភ្ជាប់ https://portal.edc.com.kh។ លើសពីនេះលោកអ្នកអាចភ្ជាប់ជាមួយកម្មវិធី Telegram ដើម្បីទទួលសារជូនដំណឹងសំខាន់ៗ (Push Notification) ពីការប្រើប្រាស់ថាមពលនៅទីតាំងរបស់ខ្លួន (វិក្កយបត្រថ្មី ការទូទាត់ប្រាក់ ការហួសកំណត់ ការផ្អាកចរន្ត…) បានទាន់ពេលវេលា។ សម្រាប់តម្រូវការដើម្បីប្រើបានតម្រូវឲ្យមានលេខវិក្កយបត្រទម្រង់ថ្មី និងតម្រូវឲ្យមានអុីនធឺណេត។