ច្រកទ្វារអ៊ិនធឺណិតជាតិជាអ្វី?

  • កញ្ញា 29, 2022

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិដែលមានគោលបំណងសម្រួលនិងគ្រប់គ្រងការតភ្ជាប់បណ្តាញអ៊ិនធឺណិត ដើម្បីពង្រឹងប្រសិទ្ធភាព និងភាពស័ក្តសិទ្ធិនៃការកៀរគរថវិការជាតិ ការការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាប់សង្គម វប្បធម៌ និងប្រពៃណីជាតិ។ អនុក្រឹត្យនេះក៏មានវិសាលភាពលើប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញ និងប្រតិបត្តិការសេវាអ៊ិនធឺណិតនៅព្រះរាជាណាចក្រកម្ពុជា។