កម្មវិធីទូរស័ព្ទ! ស្វែងរកព័ត៌មានសម្រាប់សេវាកម្មអត្តសញ្ញាណកម្ម

  • ធ្នូ 07, 2022

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ដើម្បី ឆ្លើយតបនូវសំណួរ សំណូមពរ មតិយោបល់ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋពាក់ព័ន្ធការងារ ផ្តល់សេវាអត្តសញ្ញាណកម្មគ្រប់ប្រភេទ អគ្គនាយកដ្ឋានបានបង្កើតក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស ដែលមានមន្ត្រីប្រចាំការរង់ចាំឆ្លើយតបជូនរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ តាមរយៈ ៖
១.ទូរស័ព្ទឆ្លាត កម្មវិធីសេវាកម្មអត្តសញ្ញាណកម្ម (GDI eServices) ដែលអាចទាញយកតាមរយៈ កម្មវិធី App Store និង Google Play

២.ទូរស័ព្ទប្រចាំការ (Call Center) លេខ ១២៧១ ដោយឥតគិតថ្លៃសេវាគ្រប់ប្រព័ន្ធទូរស័ព្ទ។

សូមលោកអ្នក Download កម្មវិធី GDI eServices តាមរយៈ Link ខាងក្រោម៖
-ជាមួយប្រព័ន្ធប្រតិបត្តិការ (IOS) សូម Download App Store : https://apps.apple.com/us/app/gdi-news/id1400866008
-ជាមួយប្រព័ន្ធប្រតិបត្តិការ (Android) សូម Download Play Store : https://play.google.com/store/apps/details?id=gov.gdi.android

សម្រាប់ព័ត៌មានផ្សេងៗលោកអ្នកទំនាក់ទំនងមកកាន់លេខទូរស័ព្ទខាងក្រោមដោយឥតគិតថ្លៃ៖
-សម្រាប់គ្រប់ប្រព័ន្ធទូរស័ព្ទ ១២៧១
-សម្រាប់ប្រព័ន្ធសែលកាត ០១៧ ៨៩៨ ៩១៥
-លោកអ្នកអាចផ្ញើសារ ឬ Comments ចូលផេកផ្លូវការរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕