ចុងក្រោយ! សម្រាប់ក្រុមជម្រើសជាតិ

  • មីនា 24, 2023

កំពូលតារាបាល់ទាត់ Lionel Messi បានប្រកាសថាពានរង្វាន់ World Cup 2022 នឹងក្លាយជាការប្រកួតចុងក្រោយរបស់គាត់ជាផ្លូវការសម្រាប់ក្រុមជម្រើសជាតិ។ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសកាតានាពេលខាងមុខនឹងជាលើកទីប្រាំសម្រាប់វីរបុរសអាយុ ៣៥ ឆ្នាំ ដែលរូបគេបានចូលរួមតាំងពីឆ្នាំ២០០៦ និងបានស៊ុតបញ្ចូលទីបាន ៦ គ្រាប់ក្នុង ១៩ប្រកួត

គាត់មិនដែលភ្លក់រសជាតិឈ្នះពានរង្វាន់ World Cup នោះទេ ប៉ុន្តែគាត់បានដឹកនាំអាហ្សង់ទីនឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០១៤ ដោយចាញ់អាល្លឺម៉ង់ក្នុងម៉ោងបន្ថែម។ ក្រុមនេះបានឡើងដល់វគ្គ ១/៤ ចុងក្រោយក្នុងឆ្នាំ ២០០៦ និង ២០១០ ហើយត្រូវបានធ្លាក់ចេញក្នុងជុំទី១៦ ក្នុងឆ្នាំ ២០១៨ ប៉ុន្តែទោះបីជាយ៉ាងណា រូបគេបានជួយឱ្យក្រុមជម្រើសជាតិបានឈ្នះ ពានរង្វាន់ Copa América ក្នុងឆ្នាំ២០២១