បន្តដេញ! គ្រូបង្វឹកទៀតហើយ និងជំនួសវិញភ្លាមៗ
- មីនា 24, 2023
វីរបុរសក្រុមហង្សក្រហម Liverpool លោក Xabi Alonso ឥឡូវនេះត្រូវបានបញ្ជាក់ជាគ្រូបង្វឹកថ្មីនៃក្រុម Bayer Leverkusen នៃក្របខ័ណ្ឌ Bundesliga ។ ក្រុមនៅក្នុងលីគអាឡឺម៉ង់មួយនេះចាប់ផ្តើមការប្រកួតនៅរដូវកាលថ្មីមិនបានល្អឡើយដោយក្រុមបច្ចុប្បន្នកំពុងឈរនៅលេខ១៧ ក្នុងតារាងលីគ។ នៅពីលើត្រឹមតែមួយពិន្ទុប៉ុណ្ណោះ នៃក្រុមនៅបាតតារាង ក្រុមBayer Leverkusen មានត្រឹមតែប្រាំពិន្ទុប៉ុណ្ណោះពីការប្រកួតលីកគចំនួនប្រាំបីលើកដំបូង។ ស្របពេលជាមួយនឹងទម្រង់លេងក្នុងលីគរបស់ពួកគេ ហើយការប្រកួតនៅពានអឺរ៉ុបក៏មិនបានល្អដែរ ដោយចាញ់កាលពីល្ងាចម្សិលមិញ ២-០ នៅលើទឹកដីក្រុម Porto ជាដើម។
Bayer 04 Leverkusen បានចែកផ្លូវជាមួយគ្រូបង្វឹក Gerardo Seoane សញ្ជាតិស្វីសហើយជំនួសវិញដោយលោក Xabi Alonso ដែលមានកិច្ចសន្យាដល់ ឆ្នាំ២០២៤។ Alonso បានចំណាយពេលបីឆ្នាំចុងក្រោយធ្វើការជាគ្រូបង្វឹកសម្រាប់ក្រុមទីពីររបស់ Real Sociedad ដោយការងារនេះជាលើកដំបូងរបស់គាត់ ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Bayer Leverkusen នឹងធ្វើឡើងនៅថ្ងៃសៅរ៍នេះ នៅពេលដែលពួកគេជួប Schalke ក្នុងការប្រកួត Bundesliga ។