សម្រួល! ដងវិថីវិមានឈ្នះៗអាចចរាចរណ៍បានតែមួយទិស

  • កញ្ញា 29, 2022

ដើម្បីសម្រួលចរាចរណ៍ និងបញ្ចៀសការកកស្ទះសម្រាប់បងប្អូនដែលមកចូលរួមទស្សនាការប្រកួតនៅក្នុងថ្ងៃនេះ​ ចាប់ពីម៉ោង ៨:០០យប់ ដល់ ១០:០០យប់ លំហូរចរាចរណ៍លើដងវិថីវិមានឈ្នះៗ ការធ្វើចរាចរណ៍គឺត្រូវបានអនុញ្ញាតក្នុងទិសដៅពីស្ពានព្រែកព្នៅទៅពហុកីឡដ្ឋានមរតកតេជោ និងផ្លូវជាតិលេខ ៦អា តែប៉ុណ្ណោះ។ ដោយឡែកការធ្វើចរាចរណ៍ពីផ្លូវជាតិលេខ ៦អា ចូលមកកាន់វិថីវិមានឈ្នះៗក្នុងទិសដៅមកកាន់ពហុកីឡដ្ឋានមរតកតេជោនិងស្ពានព្រែកព្នៅគឺមិនត្រូវបានអនុញ្ញាឡើយ។ អាស្រ័យហេតុនេះ សូមទស្សនិកជន និងសាធារណជនទាំងអស់មេត្តាជ្រាបអំពីព័ត៌មាននេះដោយក្ដីអនុគ្រោះ។