ល្អមែន! មាន់គកបារាំងជាក្រុមតែមួយគត់ដែលទទួលបានពានទាំងនេះ

  • សីហា 16, 2022

ក្រុមមាន់គកបារាំងបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Nation League ដោយបានផ្តួលក្រុមគោតូរ៉ូ អេស្ប៉ាញ ក្នុងលទ្ធផលបច្ចេកទេស ២ទល់នឹង១។ អេស្ប៉ាញជាអ្នករកគ្រាប់បាល់បានមុន ដោយស៊ុតបញ្ចូលទីដោយកីឡាករ  Oyarzabal នៅនាទី ទី៦៤ និង ២នាទីបន្ទាប់ បារាំងបានតាមស្មើរ ស៊ុតបញ្ចូលទី ដោយកីឡាករ Karim Benzema និងនៅនាទី ទី៨០ កីឡាករ Mbapee បានស៊ុតយកជ័យជម្នះឱ្យក្រុមបារាំង សម្រាប់ពានរង្វាន់ UEFA Nation League រដូវកាលឆ្នាំ ២០២០/២០២១។ ក្រុមជម្រើសជាតិបារាំងបានក្លាយជាក្រុមតែមួយគត់នៅអឺរ៉ុប ដែលអាចមានសមត្ថភាពលើកពានរង្វាន់ធំៗ ដោយអាចដណ្តើមបានពាន EURO WORLD CUP និង UEFA Nation League