យប់មិញ! មានកីឡាករម្នាក់បំបែកប្រវត្តិសាស្រ្តលីគកំពូលអង់គ្លេស

  • កញ្ញា 29, 2022

កាលពីរាត្រីថ្ងៃអាទិត្យ យប់មិញនេះ កីឡាករម្នាក់របស់ក្រុមកាំភ្លើងធំ Arsenal បានបំបែកកំណត់ត្រារបស់លីគកំពូលរបស់ប្រទេសអង់គ្លេស English Premier League ដែលជាកីឡាករវ័យក្មេងជាងគេបំផុត ដែលបានចូលលេងលើកដំបូងរបស់ខ្លួន។ កីឡាករ Ethan Nwaneri សញ្ជាតិងង់គ្លេស​ បានចូលរួមលេងក្នុងឈុតធំរបស់ក្រុមកាំភ្លើងធំ ត្រឹមវ័យ ១៥ឆ្នាំ និង១៨១ថ្ងៃ នៅក្នុងការប្រកួតជាមួយក្រុម Brentford កាលពីយប់អាទិត្យម្សិលមិញ។