មួយភ្លែត! អ្នកចាត់ការក្រុមធំ២ត្រូវបណ្តេញចេញ

  • កញ្ញា 29, 2022

យោងតាមបណ្តាញព័ត៌មានរបស់ ក្រុមបាល់ទាត់ចំនួន ទី១ គឺក្រុម តោខៀវ Chealsea FC ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុង ប្រទេសអង់គ្លេស និងក្រុម RB Leipzig ដែលមានមូលដ្ឋាននៅ ប្រទេសអាល្លឺម៉ង់ បានឱ្យដឹងថា ក្រុមទាំង២ បានប្រកាសចែកផ្លូវជាមួយអ្នកចាត់ការក្រុមរៀងៗខ្លួន ដោយក្រុម Chelsea FC បានប្រកាសចែកផ្លូវជាមួយ លោក Thomas Tuchel ជាផ្លូវការ បើទោះបីជារូបលោក បានជួយឱ្យក្រុមឈ្នះពាន UEFA Champoin league ជាលើកទី២ជាប្រវត្តិសាស្រ្តរបស់ក្លឹប រូបលោកក៏បានជួយឱ្យក្រុមឈ្នះពាន UEFA Super Cup និង Club World Cup ក៏ដោយ។

ចំណែករូបលោក Domenico Tedesco ត្រូវបានក្រុម RB Leipzig នៅលីគកំពូល Budesliga របស់ប្រទេសអាល្លឺម៉ង រួមជាមួយគ្រូជំនួយ លោក Andreas Hinkel និងលោក Max Urwantschky ក៏ត្រូវបានបណ្តេញចេញផងដែរ ដោយសារដឹកនាំក្រុមមិនបានល្អនៅបើករដូវកាលនេះ។