ភ្លាមៗ! ទោះរដូវកាលមុនដឹកនាំល្អក៏ដោយ

  • ធ្នូ 07, 2022

ក្លឹប Sevilla បានបណ្តេញគ្រូបង្វឹក Julen Lopetegui ចេញពីតំណែង បន្ទាប់ពីបានប្រកួតចាញ់ក្លឹប Borussia Dortmund ក្នុងលទ្ធផល ៤-១ ក្នុងការប្រកួត Champions League កាលពីយប់មិញ។ ក្លឹបនៅប្រទេសអេស្ប៉ាញមួយនេះត្រូវបានគេរំពឹងថានឹងប្រកាសពីការត្រលប់មកវិញរបស់ Jorge Sampaoli នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ការចាញ់ Dortmund ស្ទើរតែបញ្ចប់ឱកាសរបស់ Sevilla ក្នុងការឈានទៅវគ្គ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ។ ក្រុមនេះបាន​ចាញ់​ក្រុម Manchester City ក្នុងលទ្ធផល ៤-០ រួច​ហើយ និង​ស្មើ 0-0 ជាមួយក្រុម CopenhagenSevilla តាមពីក្រោយក្រុម Borussia Dortmund ៥ ពិន្ទុ និង Man City មាន ៨ ពិន្ទុ បន្ទាប់ពីការប្រកួតក្នុងពូលចំនួន ៣ប្រកួត។

Lopetegui រួមរស់ដើម្បីដឹកនាំ Sevilla អស់រយៈពេល ៣ ឆ្នាំដែលនាំជួយឱ្យឈ្នះពានរង្វាន់ Europa League ក្នុងឆ្នាំ ២០២០ និងបញ្ចប់ចំណាត់ថ្នាក់លេខ៤ រយៈពេល៣រដូវកាល ជាប់ៗគ្នាក្នុងលីគអេស្ប៉ាញ។ បច្ចុប្បន្នក្រុមនេះស្ថិតនៅចំណាត់ថ្នាក់ទី ១៧ បន្ទាប់ពីឈ្នះមួយ ស្មើ ២ និងចាញ់ ៤ នៅដើមរដូវកាលនេះ។ លោក Lopetegui ត្រូវបានបណ្តេញក្រោមដឹកនាំក្លឹបដោយបានឈ្នះតែម្តងគត់ក្នុងការប្រកួត ១០ ប្រកួត។ រូបលោកបានដឹកនាំ Sevilla ក្នុង ១៧០ ប្រកួត ឈ្នះ ៨៩ប្រកួត ស្មើ៤៥ ប្រកួត និងចាញ់ ៣៦ប្រកួត។ គ្រូបង្វឹកវ័យ ៥៦ ឆ្នាំរូបនេះត្រូវបានទាក់ទងក្នុងការទទួលបានការងារជាអ្នកចាត់ការរបស់ក្រុមអង់គ្លេស Wolverhampton