នរណា! ពាក់អាវលេខ១១ ជំនួស CV11

  • មករា 23, 2022

ក្រុមជម្រើសជាតិកម្ពុជាបានបន្តយកឈ្នះក្រុមជម្រើសជាតិកោះហ្គាំ នៅជើងទី២ក្នុងលទ្ធផល ២ទល់នឹង១។ ក្រុមកោះហ្គាំជាអ្នករកគ្រាប់បាល់បានមុនដោយស៊ុតបញ្ចូលទីដោយកីឡាករលេខ១៦ នៅនាទី ទី៣៦ នៃវគ្គទី១។ នៅវគ្គទី២ ក្រុមជម្រើសជាតិកម្ពុជា បានធ្វើការកែប្រែទម្រង់លេង ដោយបានប្តូរកីឡាករ កែវ សុខផេង ចូលជំនួសកីឡាករ ណារ៉ុង កក្កដា ដោយត្រឹម ៤នាទី ប៉ុណ្ណោះ កីឡាករ សុះ ស៊ូហាណា បានរកគ្រាប់បាល់តាមស្មើនៅនាទី ទី៤៩ និងគ្រាប់ជ័យជម្នះរកបានដោយកីឡាករ កែវ សុខផេង នៅនាទី ទី៥៥។ អ្វីដែលធ្វើឱ្យអ្នកទស្សនា មានការភ្ញាក់ផ្អើលបំផុត នោះគឺ កីឡាករ ពាក់ស្លាកលេខ១១ របស់កម្ពុជា គឺមិនមែនជាកីឡាករ ចាន់ វឌ្ឍនាការ ឡើយ ហើយរូបគេក៏មិនមានឈ្មោះនៅក្នុងបញ្ជីបម្រុងផងដែរ។ ចំពោះកីឡាករដែលបានពាក់ស្លាកលេខ១១ កាលពីយប់មិញនេះ គឺមានឈ្មោះថា មិន រតនៈ ដែលលេងនៅក្នុងក្រុមព្រះខ័នរាជស្វាយរៀង ដែលទើបតែមានវ័យ១៩ឆ្នាំ ប៉ុណ្ណោះ។ នេះជាការបង្ហាញខ្លួននៅក្នុងឈុតធំជម្រើសជាតិកម្ពុជា លើកដំបូងរបស់គេផងដែរ។