ឈ្នះមែន! ប៉ុន្តែមិនសប្យាយចិត្តឡើយ

  • មករា 23, 2022

ក្រុមគោព្រៃកម្ពុជាបានយកឈ្នះក្រុម GUAM ក្នុងលទ្ធផល ១ ទល់នឹង០ ដែលសុ៊តបញ្ចូលទីដោយកីឡាករ ចាន់ វឌ្ឍនាកា នៅនាទី ទី២៦។ បើទោះបីជាកម្ពុជាបានទទួលជ័យជំនះយ៉ាងណាក៏ដោយ ក៏អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា មិនសប្បាយចិត្តនឹងទម្រង់លេងរបស់កូនក្រុមឡើយ ដោយលោកមានប្រសាសន៍ថា ការលេងរបស់កូនក្រុមរបស់លោក គឺមិនល្អឡើយ បើទោះបីជាឈ្នះ ហើយបើប្រៀបធៀបនឹងការចាញ់ក្រុមខ្លាំងក្នុងលទ្ធផលច្រើនគ្រាប់ ក៏នៅល្អជាងការលេងពេលប៉ះ GUAM ទៅទៀត។ លោកបានបញ្ជាក់ ប្រសិនចង់ឈ្នះក្រុមខ្លាំងនៅក្នុងតំបន់ដែលមានដូចជា វៀតណាម ឬថៃ ត្រូវតែហ៊ានលេងជាមួយក្រុមខ្លាំង ទើបអាចឈានដល់ចំណុចដែលយើងចង់បាន។