ជាផ្លូវការ! ណាហ្គាវើល បានប្រកាសចែកផ្លូវជាមួយលោកគ្រូ មាស ចាន់ណា

  • មករា 22, 2022

ក្លឹបបាល់ទាត់ណាហ្គាវើល បានប្រកាសជាផ្លូវការអំពីការចែកផ្លូវជាមួយលោកគ្រូ មាស ចាន់ណាដែលនឹងត្រូវចាកចេញពីក្លឹបនៅចុងខែ នេះបន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់។ រូបលោកបានមកដឹកនាំជាយូរមកហើយ និងក្លាយជាគ្រូបង្វឹកដែលបានកាន់ដំណែងយូរជាងគេនៅក្នុងលីគបាល់ទាត់កម្ពុជា ចាប់តាំងពីបង្កើតលីគបាល់ទាត់នៅកម្ពុជាមក។