ឈប់រលាក់ហើយ! ផ្លូវវាលរេញ-ត្រពាំងរពៅ កំពុងជួសជុល
- មីនា 24, 2023
ការជួលជុលផ្លូវវាលរេញ-ត្រពាំងរពៅ បានរួចរាល់ប្រមាណជាង ៥គីឡូម៉ែត្រហើយ និងកំពុងបន្ដការជួសជុលបន្ដ ដែលការជួសជុលនេះគឺដើម្បី សម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនអ្នកធ្វើដំណើរ ។ សូមបញ្ជាក់ផងដែរថា កំណាត់ផ្លូវជាតិលេខ៣ ពីត្រពាំងរពៅ ទៅដល់វាលរេញ បានខូចខាតយ៉ាងខ្លាំង ដែលធ្វើប្រជាពលរដ្ឋរស់នៅតំបន់នោះ និងធ្វើដំណើរឆ្លងកាត់ ពិបាកក្នុងការធ្វើដំណើរ ដែលធ្វើឱ្យចំណាយពេលយូរ។ ខាងក្រោមគឺជារូបភាពខ្លះៗ នៃការស្ថាបនាកំណាត់ផ្លូវនេះ៖