លើកពេល! ការរៀបចំពិធីប្រណាំងទូក ថ្នាក់ខេត្តបន្ទាយមានជ័យ

  • មីនា 24, 2023

រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនឯកឧត្តម ឧត្តមសេនីយ៍ លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធ អង្គការជាតិ អន្តរជាតិ សមាគម គ្រឹះស្ថានសិក្សា ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ និង ប្រជាពលរដ្ឋទូទាំងខេត្ត ជ្រាបថា ៖ ដោយសារស្ថានភាពទឹកជំនន់នៅបន្តការជន់លិចនៅក្នុងភូមិសាស្ត្រខេត្ត ជាពិសេស ទីតាំងប្រារព្ធពិធីនៅដងស្ទឹងសិរីសោភ័ណខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ គណៈកម្មាធិការខេត្តរៀបចំបុណ្យជាតិ-អន្តរជាតិ សម្រេចលើកកាលបរិច្ឆេទការរៀបចំពិធីប្រណាំងទូក ថ្នាក់ខេត្ត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២២ វិញ។ ទន្ទឹមនឹងនេះ អភិបាល នៃ គណៈអភិបាលខេត្ត សូមអំពាវនាវ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាជាសប្បុរសជន មេត្តាជួយឧបត្ថម្ភគាំទ្រផ្តល់អំណោយ ដូចជា ថវិកា គ្រឿងឧបភោគ បរិភោគ ឬសម្ភារៈផ្សេងៗ ដើម្បី ជួយទ្រទ្រង់កម្មវិធី ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ទទួលបានលទ្ធផលល្អប្រសើរ។

ចំពោះអំណោយសូមយកមកប្រគល់ជូនការិយាល័យរបៀប និងឯកសារនៃទីចាត់ការរដ្ឋបាល សាលាខេត្តបន្ទាយមានជ័យរៀងរាល់ថ្ងៃធ្វើការ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៦៣៦៩៣៦ ០១២ ៩៦៩៦៧៧, ០១២ ៦៧៣០៨៦, ០៧៨ ២៦៦៨៧៧ , ០៧៨ ៨០៩៩៧៧។