ជាច្រើនគ្រាប់! ហោះចូលបំផ្ទុះក្នុងទីក្រុងគៀវ 

  • មីនា 24, 2023

ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនអះអាងថា មានការបំផ្ទុះជាច្រើនត្រូវបានគេឮនៅក្នុងទីក្រុងគៀវ ហើយព័ត៌មានអំពីការបំផ្ទុះត្រូវបានបញ្ជាក់ដោយអភិបាលក្រុង លោក Vitali Klitschko ។ វីដេអូ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​បង្ហាញ​ពី​ផ្សែង​ខ្មៅ​ហុយ​ចេញ​ពី​តំបន់​មួយ​ចំនួន​ក្នុង​ទីក្រុង​គៀវ។ លោក Anton Gerashchenko ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងរបស់អ៊ុយក្រែន បានសរសេរនៅលើ Twitter ថា គ្រាប់រ៉ុក្កែតមួយគ្រាប់ក្នុងទីក្រុងគៀវ បានធ្លាក់នៅជិតវិមានលោក Mikhail Grushevsky នៅផ្លូវ Vladimirskaya ដែលសេវាសន្តិសុខរបស់អ៊ុយក្រែនគឺនៅតាមផ្លូវនេះ ហើយការិយាល័យប្រធានាធិបតី Volodymyr Zelensky នៅក្បែរនោះ។ មិនតែប៉ុណ្ណោះ យោងតាមវីដេអូ នោះផងដែរ ក៏បង្ហាញពីការគ្រាប់រ៉ុក្កែតបានបំផ្ទុះស្ពានមួយនៅក្នុងកណ្តាលទីក្រុងគៀវផងដែរ។

ទស្សនាវីដេអូអំពីការបំផ្ទុះនៅកណ្តាលទីក្រុងគៀវខាងក្រោម៖