ហេតុអ្វី? កម្ពុជាគាំទ្រសេចក្ដីសម្រេចស្ដីពីស្ថានការណ៍នៅអ៊ុយក្រែន
- ឧសភា 25, 2022
មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតលើសេចក្តីសម្រេចថ្កោលទោសការឈ្លានពានអ៊ុយក្រែនដោយកងទ័ពរុស្ស៊ី ក្នុងនោះក៏មានកម្ពុជាគាំទ្រផងដែរ ក្នុងនោះមានប្រទេស ១៤១ គាំទ្រ និងប្រទេស ៣៥ អនុប្បវាទ ចំណែកប្រទេស ៥ប្រឆាំង (រុស្ស៊ី បេឡារុស កូរ៉េខាងជើង ស៊ីរី និងអេរីទ្រា)។ ក្នុងន័យនេះក្រសួងការបរទេសបានចេញសេចក្តីប្រកាសពន្យល់ដល់សាធារណៈជនចំពោះការសម្រេចចិត្តរបស់កម្ពុជាក្នុងការសម្រេចថ្កោលទោស និងសុំការយល់យល់ចំពោះ ភាគីប្រទេសរុស្សី និងអ៊ុយក្រែនផងដែរ។ សូមអានសេចក្តីប្រកាសខាងក្រោមដើម្បីដឹងលម្អិតៈ