ល្អណាស់! សម្តេចតេជោ ស្នើឱ្យអាជ្ញាធររៀបចំចាក់វ៉ាក់សាំងសម្រាប់អ្នកខ្វះលទ្ធភាពមកកន្លែងចាក់វ៉ាក់សាំង

  • សីហា 16, 2022

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើសារពិសេសជូនប្រជាពលរដ្ឋកម្ពុជាកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នេះ ដោយស្នើឱ្យអាជ្ញាធររៀបចំយន្តការ និងវិធីសាស្រ្តនានា ដើម្បីបង្កលក្ខណៈល្អប្រសើរសម្រាប់ប្រជាពលរដ្ឋដែលមិនមានលទ្ធភាពក្នុងការមកដល់កន្លែងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ នេះជាគឺជាការរៀបចំមួយដើម្បីធ្វើយ៉ាងណា អាចឈានឱ្យប្រទេសកម្ពុជាបើកប្រទេសឡើងវិញ បន្ទាប់ពីបានបិទអស់រយៈពេលជាង២ឆ្នាំ ចាប៉ពីព្រឹត្តិការណ៍ ២០ កុម្ភៈ ឆ្នាំ២០២០ មក។