លើកពេល! ពិធីអុំទូកខេត្តកំពង់ធំ ឆ្នាំ២០២២

  • ធ្នូ 07, 2022

រដ្ឋបាលខេត្តកំពង់ធំ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ឲ្យបានជ្រាបថា ដោយកត្តាស្ថានភាពអាកាសធាតុ និងកម្ពស់ទឹក ស្ទឹងសែនកំពុងហក់ឡើងជាបន្តបន្ទាប់ មិនអាចឲ្យទូកអុំឆ្លងកាត់ក្រោមស្ពានបាន ដូច្នេះពិធីអុំទូកដែលគ្រោង រៀបចំឡើង នៅថ្ងៃ១៤-១៥កើត ខែ អស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ ត្រូវលើកពេលទៅពេលក្រោយ។ ពិធីអុំទូកនេះនឹងរៀបចំនៅពេលដែលកម្ពស់ទឹកស្ទឹងសែន មានលក្ខណៈសមស្របអាចឲ្យរៀបចំពិធីបានសម្រាប់កាលបរិច្ឆេទជាក់លាក់ រដ្ឋបាលខេត្ត នឹងជូនដំណឹង ជាថ្មី។