យូរបំផុត! ក្នុងប្រវត្តិសាស្រ្តចក្រភពអង់គ្លេសដែលមានព្រះមហាក្សត្រសោយរាជ្យ

  • កញ្ញា 29, 2022

ម្ចាស់ក្សត្រី Elizabeth II ដែលជាព្រះមហាក្សត្រដែលសោយរាជ្យសម្បត្តិយូរបំផុតរបស់ចក្រភពអង់គ្លេសបានសោយទិវង្គតនៅ Balmoral ក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សា ។ រាជវង្សជាន់ខ្ពស់បានប្រមូលផ្តុំគ្នានៅ Balmoral បន្ទាប់ពីគ្រូពេទ្យរបស់ព្រះមហាក្សត្រិយានីមានការព្រួយបារម្ភអំពីសុខភាពរបស់ម្ចាស់ក្សត្រី Elizabeth II

រាជវង្សានុវង្សទាំងអស់របស់ព្រះមហាក្សត្រិយានីបានធ្វើដំណើរទៅកាន់ទីក្រុង Balmoral ក្បែរទីក្រុង Aberdeen បន្ទាប់ពីគ្រូពេទ្យបានត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្តថ្វាយជូនព្រះមហាក្សត្រិយានី។

ចៅប្រុសរបស់ម្ចាស់ក្សត្រី  ដែលរាជទាយាទ្យ  គឺព្រះអង្គម្ចាស់ William និងប្អូនប្រុសព្រះអង្គម្ចាស់ Harry ក៏បានបាននៅនៅទីនោះដែរ។ ការសោយរាជ្យសម្បត្តិរបស់ម្ចាស់ក្សត្រី Elizabeth II ជាប្រមុខរដ្ឋបានឆ្លងកាត់នៅស្ថានភាពរបស់ពិភពលោកជាច្រើន ដូចជាភាពក្រីក្រក្រោយសង្រ្គាម ការផ្លាស់ប្តូរពីចក្រភពអង់គ្លេសទៅជា Commonwealth ចុងបញ្ចប់នៃសង្រ្គាមត្រជាក់ និងការចូលរបស់ចក្រភពអង់គ្លេស និងការដកខ្លួនចេញពីសហភាពអឺរ៉ុប។

រជ្ជកាលម្ចាស់ក្សត្រី Elizabeth II មាននាយករដ្ឋមន្ត្រីចំនួន១៥ នាក់ដែលចាប់ផ្តើមពី Winston Churchill និងរួមទាំងលោកស្រី Truss ដែលទើបតែនឹងឡើងកាន់តំណែង ។ នៅឯវិមាន Buckingham ក្នុងទីក្រុងឡុងដ៍ ហ្វូងមនុស្សដែលកំពុងរង់ចាំព័ត៌មានថ្មីៗអំពីស្ថានភាពរបស់ព្រះមហាក្សត្រិយានីចាប់ផ្តើមសោកសៅនៅពេលដែលពួកគេបានឮអំពីការសោយទិវង្គតរបស់ព្រះនាង។