ត្រៀមនៅ! ឯកសារសម្រាប់ការចុះឈ្មោះបោះឆ្នោត

  • កញ្ញា 29, 2022

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ត្រូវចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស ។ ដើម្បីចុះឈ្មោះបោះឆ្នោតបាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)  បានបង្ហាញពីឯកសារដែលប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុ ១៨ ឆ្នាំឡើង គឺកើតមុន ឬកើតត្រឹម ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) ។