ចាំអត់! ករណីបុរសជាមន្ត្រីយោធា សម្លាប់សង្សារខ្លួនឯង ឥឡូវនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយ

  • កញ្ញា 29, 2022

ករណីឃាតកម្មដែលល្បីកក្រើករាជធានីភ្នំពេញ កាលពីឆ្នាំ ២០២០ នោះ ដោយខាងកម្ពុជាបានសហការផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ចថៃ បច្ចុប្បន្នសមត្ថកិច្ចថៃបានឃាត់ខ្លួនជនដៃដល់បានហើយ និងកំពុងតែអនុវត្តតាមច្បាប់អន្តោប្រវេសន៍ មុននឹងប្រគល់មកកម្ពុជា ដើម្បីចាត់ការតាមផ្លូវច្បាប់បន្ត ដោយជនដៃដល់បានសម្ងំលាក់ខ្លួនធ្វើជាកម្មករខុសច្បាប់នៅខេត្តចន្ទបូរី ប្រទេសថៃ ។ ការចាប់ខ្លួននេះ គឺបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៤និង៣០នាទីល្ងាច នៅបរិវេណភូមិ៧ ឃុំថាឆាង ស្រុកមឿង ខេត្តច័ន្ទបុរី តាមសាលដីការបស់តុលាការកម្ពុជា លេខ ៤១៨/២០២០ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ដែលប៉ូលិសកម្ពុជា បានទំនាក់ទំនងជាមួយភាគីថៃដើម្បីជួយស៊ើបរកឃាតករក្នុងរឿងនេះ។