គោរព៦ចំណុច! ដើម្បីបើកអាជីវកម្មទាំងនេះ

  • ធ្នូ 07, 2022

ក្រសួងទេសចរណ៍ ចេញសេចក្ដីណែនាំស្តីពីការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ប្រសិនបើរាជរដ្ឋាភិបាលអនុញ្ញាតនៅក្រោយថ្ងៃ៣០ វិច្ឆិកា ២០២១។ ក្នុងគោលបំណងជួយសម្រួលដល់មូលដ្ឋានអាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ដែលត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ និងដើម្បីចូលរួមបង្ការ និងរក្សាបាននូវសុវត្ថិភាពទំនុកចិត្ត និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបុគ្គលិកបម្រើការ និងស្របពេលដែលរាជរដ្ឋាភិបាល បាននឹងកំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការជាតិចាក់វ៉ាក់សំាងកូវីដ-១៩ និងជំរុញផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទាំងអស់ប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ក្រសួងទេសចរណ៍បានដាក់ចេញនូវ «វិធានសុវត្ថិភាពសម្រាប់អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក» ដោយភ្ជាប់នូវលក្ខខណ្ឌនៃការអនុវត្តមួយចំនួន ឆ្លើយតបទៅនឹងគន្លងប្រក្រតីភាពថ្មី និងស្ថានភាពនាពេលបច្ចុប្បន្ន។ ការបើកដំណើរការអាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែកឡើងវិញនេះនឹងចូលរួមចំណែកផ្តល់ឱកាសការងារដល់បុគ្គលិកនយោជិត និងរួមចំណែកទ្រទ្រង់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលរៀនរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងថ្មី។ ក្នុងន័យនេះ ក្រសួងទេសចរណ៍បានណែនាំដល់ម្ចាស់អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែកទាំងអស់ ត្រូវយកចិត្តទុកដាក់រៀបចំការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវខ្លឹមសារប្រកាសលេខ១១៣ ប្រក ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ដូចខាងក្រោម៖