សោកស្តាយណាស់! អ្នកគ្រូបង្រៀនបានមរណៈភាពទាំងមានផ្ទៃពោះ

  • មករា 23, 2022

បើតាមទំព័របណ្តាញសង្គម ដែលមានឈ្មោះថា ផេក គ្រូ-Teacher Of Cambodia បានសរសេររៀបរាប់ពីការស្លាប់របស់អ្នកគ្រូបង្រៀនម្នាក់ ដែលមានឈ្មោះថា អ្នកគ្រូ ធាវី ( Penh Sokun Theavy ) ទទួលមរណភាពដោយសារជំងឺដុះសាច់បំពង់ក រួមផ្សំពេលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ព្រមទាំងបានឆក់យកជីវិតទាំងម្ដាយនិងកូនក្នុងផ្ទៃ៧ខែ។ អ្នកគ្រូជាអតីតគរុនិស្សិតឯកទេស គណិតវិទ្យា ជំនាន់ទី២៥ នៃវិទ្យាស្ថានជាតិអប់រំ បានទទួលមរណភាពនៅរសៀលនេះវេលាម៉ោងប្រហែល ៤ រសៀល នៅទីរួមខេត្តកំពង់ចាម។