វិធាន៤! ក្នុងការដោះស្រាយបញ្ហាព្យាបាលជំងឺផ្លូវចិត្ត

  • កញ្ញា 29, 2022

វិធីល្អប្រសើរបំផុតក្នុងការព្យាបាលជំងឺផ្លូវចិត្ដ កាយវិបល្លាសនេះគឺ អ្នកជំងឺអាចជួយខ្លួនឯងបានតាមរយៈការដោះស្រាយ ឬកាត់បន្ថយការតានតឹងផ្លូវចិត្ដ និងបញ្ហាដែល នាំអោយមានវិបត្ដផ្លូវចិត្ដរបស់ខ្លួន។ កាលណាបញ្ហាផ្លូវចិត្ដត្រូវបានដោះស្រាយរួចរាល់ អាការៈនៃការឈឺចាប់ លើរូបរាង្គកាយទាំងនោះនឹងថយចុះជាបណ្ដើរៗ រហូតដល់បាត់បង់អស់ហើយបុគ្គលនោះអាចរស់នៅបាន ប្រកបការងារបានល្អជាធម្មតាវិញ។

ចំនាំវិធាន៤ យ៉ាងក្នុងការដោះស្រាយបញ្ហា
១, កំណត់បញ្ហា
២, ដាក់អទិភាពបញ្ហា
៣, ជ្រើសយកបញ្ហាដែលស្របទៅនឹង លទ្ធភាពដោះស្រាយ
៤, ដោះស្រាយបញ្ហាម្ដងមួយៗ
– បើអ្នកមានបព្ហាផ្លូវចិត្ដ អ្នកត្រូវពិគ្រោះបញ្ហារបស់អ្នកជាមួយមនុស្សដែលអ្នកទុកចិត្ដ ជាមួយឱពុកម្ដាយ មិត្ដភ័ក្ដ ចាស់ព្រឹទ្ឌាចារ្យ ជាមួយអ្នកផ្ដល់ប្រឹក្សា (បើអាចរកបាន)
– បើអ្នកមានជំងឺផ្លូវចិត្ដធ្ងន់ធ្ងរ ត្រូវទៅកាន់ឃ្លីនិចសុខភាពផ្លូវចិត្ដ ដើម្បីពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេសចិត្ដរោគ និងទទួលការព្យាបាលអោយបានសមស្រប
– សមាជិកគ្រួសារមានសុខភាពផ្លូវចិត្ដល្អ គ្រួសារមានសេចក្ដីសុខចំរើន ។ ចំណាំ ៖ ក្នុងករណីដែលមានជំងឺផ្លូវចិត្ដធ្ងន់ធ្ងរ ចាំបាច់ត្រូវបញ្ចូនអ្នកជំងឺទៅរកការព្យាបាលនៅ ឃ្លីនិចសុខភាពផ្លូវចិត្ដ។