ព្រះតេជគុណម្នាក់! រៀបរាប់ពីជីវិតឪពុកម្នាក់ដែលបានមករស់នៅកូរ៉េ

  • មករា 22, 2022

ខ្ញុំរស់នៅខេត្តកំពង់ចាម បានមកកូរ៉េ៥ឆ្នាំជាងហើយ ដោយសាកូនស្រី(ស្រ្តីរៀបការប្តីកូរ៉េ)ធានាយកមក បានមកដល់ទឹកដីសុីវិល័យដ៏ស្រស់ស្អាត រយៈពេលមករស់នៅជាមួយកូនស្រីបាន៦ខែ ឃើញកូនស្រីប្លែក ដើលេងដល់យប់ៗជ្រៅ ទោះបីគាត់តែងតែអប់រំកុំអោយ
ដើលេងបែបនេះក៏ដោយគឺហាក់ដូចជាមិនមានប្រសិទ្ធភាពឡើយ ចំណែកប្តី(កូរ៉េ)វិញមិនមាត់កឡើយ។​ គាត់ក៏បានចេញពីផ្ទះកូនមករកការងារធ្វើតំបន់ឆ្ងាយពីកូន ទោះបីនៅឆ្ងាយពីកូនក៏ដោយឪពុកម្តាយតែងតែខលទៅណែនាំកូនរហូត តែមួយរយៈក្រោយមក
ដោយភាពទ្រុញទ្រាន់នឹងការទូន្មានរបស់ឪពុកម្តាយកូនស្រីក៏ផ្តាច់ការទំនាក់ទំងប្លុកលេខ ប្លុកហ្វេសបុកឪម្តាយចោល,រយៈពីឆ្នាំហើយដែលគាត់ទាក់ទងកូនមិនបាន ចង់ទៅរកកូនក៏មិនស្គាល់អាសយដ្ឋានដែរ កូនក៏មិនដែលខលមករកគាត់ដែរ, ហើយការរស់នៅនឹងការងាររបស់គាត់សព្វថ្ងៃគឺបានអ្នកស្គាល់គ្នាជួយ ទាំងការជួយជូនទៅមន្ទីពេទ្យពេលមានជំងឺម្តងៗ តែមួយរយៈចុងក្រោយនេះភ្នែករបស់គាត់ឈឺមើលមិនសូវឃើញពិបាករកអ្នកជូនទៅពេទ្យ ក៏បានក្មួយៗ ដែលស្គាល់គាត់បាននាំមកវត្តប្រគល់អោយលោកវត្តគូមីជួយជូនទៅមន្ទីពេទ្យ នឹងរស់នៅវត្តមួយរយៈសិនទំរាំភ្នែកជា៚នេះជារឿងពិតរបស់អ៊ំុប្រុសដែលកូនធានាមកកូរ៉េ។បញ្ជាក់ បើកូនស្រីបានឃើញហើយចង់តវ៉ាអាចខលមកអាត្មាបាន010-6348-0756វត្ត គូមី