នេះហើយជីវិត! នៃការតស៊ូ

  • មករា 22, 2022

ជីវិតគឺជាការតស៊ូ បុរសម្នាក់ដែលមានគណនីហ្វេសប៊ុក ឈ្មោះថា ផល្លីចំការស្វាយ បានរៀបរាប់ពីជីវិតរបស់ខ្លួនក្នុងសម័យកូវីដ-១៩ ក្នុងអត្ថន័យថា “ដឹកចង់បាក់ម៉ូតូបានលុយ4ម៉ឺនដាច់បាយហើយខ្ញុំតែបានហូបទាបយោងបងប្អូនណាត្រូវកាកម្មង់បាន1គីឡូ1500រៀលទេបាត081340127”។ មិនថាអ្នកណា នោះឡើយក្នុងអំឡុងពេលនៃការរាតត្បាតជាសកល ក៏ដូចជានៅក្នុងប្រទេសកម្ពុជាបានទទួលរងនៃការរីករាលដាលឆ្លងជំងឺកូវីដ-១៩ អស់រយៈពេលជា១ឆ្នាំមកហើយ និងបានធ្វើឱ្យប៉ះពាល់ដល់សង្គមសេដ្ឋកិច្ច ពិសេសសេដ្ឋកិច្ចគ្រួសារ និងជនក្រីក្រនិងងាយរងគ្រោះ។ យ៉ាងណាសូមកោតសរសើរដល់បងប្រុស ដែលខិតខំរកចំណូលដោយកម្លាំងញើសឈាម ផ្ទាល់ខ្លួន ដោយមិនប្រព្រឹត្តអំពើឧបាយមុខ ឆក់ប្លន់នោះឡើយ។ ប្រសិនបងប្អូនចង់ជួយគាត់អាចទាក់ទងទៅគាត់ផ្ទាល់ ឬ ចង់ទិញផ្លែទៀបពីគាត់ក៏បាន។