សញ្ញាណដែលធ្វើឱ្យអ្នកភើ?

  • សីហា 16, 2022

អ្នកនឹងភ្ញាក់ផ្អើលនៅពេលដឹងថានៅក្នុងវប្បធម៌ខ្លះការភើបន្ទាប់ពីលោកអ្នកបានទទួលទានអាហារដែលត្រូវបានគេចាត់ទុកថាជាសញ្ញានៃអាហារដែលមានរសជាតិឆ្ងាញ់។ ប៉ុន្តែស្ថិតក្នុងកាលៈទេសៈធម្មតាដែលអនុញ្ញាតឱ្យមានការភើយ៉ាងខ្លាំងនៅក្នុងទីសាធារណៈគឺជារឿងគួរឱ្យអាម៉ាស់ណាស់។ ជាការប្រសើរណាស់ប្រសិនបើវាជារឿងដ៏កម្រកើតឡើងក្នុងករណីរបស់អ្នកអ្នកព្យាយាមបង្វែរការចាប់អារម្មណ៍ ។ ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នកភើជាច្រើនដងនោះគឺជាអ្វីដែលអ្នកត្រូវដឹងថាជាភាពឆ្គាំឆ្គងក្នុងសង្គម។  ជាធម្មតាការភើគឺជាការបញ្ចេញខ្យល់ចេញពីសំលេងពីក្រពះឬបំពង់អាហារតាមរយៈមាត់ដែលបណ្តាលមកពីបរិមាណខ្យល់លើស។


ការភើច្រើនដង ក៏អាចបណ្តាលមកពីការឡើងអាស៊ីតនៅក្នុងក្រពះដែលអាចនាំឱ្យមានអារម្មណ៍ក្តៅនៅបរិវេណទ្រូង។ ការបរិភោគអាហារច្រើន ការធាត់ជ្រុល និងការបរិភោគអាហារហើរខ្លាំង អាចធ្វើឱ្យមានបញ្ហាដំបៅក្រពះឬការចាល់អាស៊ីត។ ​បញ្ហានេះក៏អាចក្លាយជាធ្ងន់ធ្ងរផងដែរ ប្រសិនប់បរិមាណអាស៊ីតក្នុងបំពង់អាហារច្រើនហើយអាចជារោគសញ្ញានៃជំងឺមហារីក ដែលមនុស្សម្នាក់ៗត្រូវតែព្យាបាលឱ្យបានឆាប់។ រោគសញ្ញា IBS ដែលកើតឡើងពីការភើ ដែលធ្វើឱ្យប៉ះពាល់ដល់ពោះវៀនធំហើយក្នុងករណីដ៏កម្រអាចបណ្តាលឱ្យខូចពោះវៀនហើយមនុស្សដែលទទួលរងពី IBS ក៏អាចជួបប្រទះការក្រហាយពោះខ្លាំង។HIATAL HERNIA ជាអាការៈមួយដែលវិវឌ្ឍន៍នៅពេលផ្នែកខាងលើនៃក្រពះប៉ោងឡើងៗ តាមរយៈសាច់ដុំធំៗ នៅចន្លោះពោះនិងទ្រូង)។ ទោះបីជាមូលហេតុពិតប្រាកដនិងសញ្ញាណផលប៉ះពាល់នៃអាការៈនេះមិនត្រូវបានគេដឹងក៏ដោយ ប៉ុន្តែការភើក៏ជាបច្ច័យដែលនាំកើតអាការៈនេះផងដែរ។ របៀបរស់នៅនិងអាហារដែលអ្នកញ៉ាំអាចបណ្តាលឱ្យភើផងដែរ។ ប្រភេទអាហារមួយចំនួនដូចជាស្ពៃក្តោប ផ្កាខាត់ណា ផ្កាខាត់ណាខៀវ សណ្តែក ភេសជ្ជៈមានជាតិកាបូនីត្រាត អាចញធ្វើឱ្យលោកអ្នកហើមពោះនិងភើ។ ប៉ុន្តែនៅពេលរាងកាយរបស់ទទួលរងការប៉ះពាល់ពីការហើមពោះ និងភើជាញឹកញាប់ វាភាគច្រើនបណ្តាលមកពីជំងឺដែលទាក់ទងនឹងការរលាកក្រពះពោះវៀន។ ការមិនចុះសម្រុងនឹងចំណីអាហារ នៅពេលដែលអ្នកមិនអាចរំលាយចំណីអាហារប្រភេទខ្លះ អ្នកអាចជួបប្រទះនឹងការហូបអាហារហួសកម្រិតដែលធ្វឱ្យ សារជាតិចិញ្ចឹមអាហារស្ថិតនៅក្នុងពោះវៀនបំប្លែងទៅជាផលិតឧស្ម័ន។