ទៀតហើយ! រកឃើញមេរោគក្នុងម្សៅទឹកដោះគោសម្រាប់ទារក និងកូនក្មេង
- មីនា 24, 2023
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានចំពោះការរកឃើញមេរោគនៅក្នុងផលិតផលជំនួសទឹកដោះម្តាយ គឺម្សៅទឹកដោះគោដែលក្រសួងសុខាភិបាលបានទទួលដំណឹងពីបណ្តាញសុវត្ថិភាពចំណីអាហារអន្តរជាតិ និងសេចក្តីប្រកាសរបស់រដ្ឋបាលឱសថនិងចំណីអាហារសហរដ្ឋអាមេរិក និងសេចក្តីប្រកាសរបស់រោងចក្រផលិតទឹកដោះគោឈ្មោះ អ៊ែបប៊ត (Abbot) ក្នុងនោះក៏មានសេក្តីប្រកាសរបស់ក្រុមហ៊ុន ឌីខេអេសអេច (ខេមបូឌា) អិលធីឌី ក្នុងការប្រមូលត្រលប់មកវិញផលិតផលទឹកដោះគោម្សៅដូចមានឈ្មោះ Alimentum Elecare Human Milk Fortifier ដោយសង្ស័យថាមានឆ្លងមេរោគ។ ចំពោះសេចក្តីលម្អិតសូមអាចសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលខាងក្រោម៖