ដឹងទេ! អ្វីទៅជាសុខភាព?

  • មិថុនា 29, 2022

អង្គការសុខភាពពិភពលោក (WHO) បានកំណត់ថា សុខភាពផ្ដុំឡើងដោយផ្នែក៤ គឺ ៖ សុខភាព ផ្លូវចិត្ដ សុខភាពផ្លូវកាយ សុខភាពផ្នែកជំនឿស្មារតី និងសុខភាពសង្គម។ សុខភាពផ្លូវចិត្ដ និងភាពផ្លូវកាយ មានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ។ បុគ្គលដែលមាន សុខភាពផ្លូវចិត្ដ រមែងមានសុខភាពផ្លូវកាយរឹងមាំ ស្រស់ថ្លា ផ្ទុយមកវិញកាលណារាងកាយមានសុខភាពល្អ មិនមានជំងឺ នោះផ្លូវចិត្ដក៏មានសុខភាពល្អប្រសើរបានមួយផ្នែកធំផងដែរ។ យោងតាមអ្នកឯកទេសខាងផ្នែកសុខភាពផ្លូវចិត្ដ ៖ សុខភាពផ្លូវចិត្ដល្អ គឺជាលក្ខណៈដែលបុគ្គល មានអារម្មណ៍ជ្រះថ្លា មានអាកប្បកិរិយា និងទំនាក់ទំនងល្អជាមួយមនុស្សដ៏ទៃ មានសមត្ថភាពដោះស្រាយ បញ្ហា ឬវិបត្ដិផ្សេងៗដែលនាំអោយមានការតានតឹងចិត្ដក្នុងការរស់នៅ ហើយអាចបំពេញកិច្ចការងារបាន ល្អប្រសើរ។

តើគប្បីដោះស្រាយបញ្ហាទាំងនេះដោយរបៀបណា?
– ស្ដាប់រឿងរ៉ាវរបស់អ្នកជំងឺ ហើយអោយគេនិយាយអោយបានហូរហែរពីការបាត់បង់ ឬពីបញ្ហា ដែលនាំអោយគេធ្លាក់ទឹកចិត្ដ
– លើកទឹកចិត្ដអ្នកជំងឺអោយបញ្ចេញមកនូវអារម្មណ៍សោកសៅរបស់គេ ដូចជានៅពេលដែលគេយំ (ទុកអោយគេយំ)
– ធ្វើអោយគេមានការគោរព និងទុកចិត្ដខ្លួនឯង យល់ថាខ្លួនឯងជាមនុស្សមានតំលៃ
– ក្នុងករណីមានទុក្ខសោកដោយមនុស្សជាទីស្រលាញ់ស្លាប់ ត្រូវអោយគេនិយាយរៀបរាប់ពីអ្នកដែល ស្លាប់នោះ ហើយគេទទួលស្គាល់ថាអ្នកនោះបានស្លាប់ទៅហើយ។