អត្តន័យនៃពណ៌ទាំង៣ QR Code “ទប់ស្កាត់កូវីដ”
- មីនា 24, 2023
ព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងទទួលរងនូវការរាតត្បាតនៃជំងឺកូវីដ១៩ ដោយពិសេសការរាតត្បាតជាសហគមន៍ ២០ កុម្ភៈ នេះតែម្តង។ បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងសរុប ១១២៤នាក់ មានជាសះស្បើយសរុប ៥៤៩ និងអ្នកនៅសម្រាកព្យាបាលសរុប ៥៧៤នាក់។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ កន្លងមកក្រសួងប្រៃសណីយ និងទូរគមនាគមន៍ បាននឹងកំពុងដាក់ឱ្យដំណើរការ នូវប្រព័ន្ធ QR Code ដែលនឹងរាយការណ៍អំពីទីកន្លែងដែលមានមនុស្សចេញចូលច្រើន។ QR Code “ទប់ស្កាត់កូវីដ” អាចប្រើជាសំណាញ់សុវត្ថិភាពការពារទីតាំងអាជីវកម្មឱ្យដំណើរការជាធម្មតាតាមបែបគន្លងថ្មី។ ចំពោះអត្តន័យនៃពណ៌ទាំង៣ ក្រោយស្កេន QR Code មានដូចខាងក្រោម៖