ប្រភេទលិខិតឆ្លងដែនដែលមានឥទ្ធិពលនៅលើពិភពលោក

  • មិថុនា 29, 2022

ប្រទេសជប៉ុននៅតែបន្តជាប្រទេសដែលមានលិខិតឆ្លងដែនដែលមានឥទ្ធិពលជាងគេនៅលើពិភពលោកនិងមានសមត្ថភាពអាចធ្វើដំណើរទៅកាន់ប្រទេសដទៃបាន១៩១ប្រទេសដោយមិនឆ្លងកាត់ការធ្វើVisa។នៅក្នុងឆ្នាំ២០២១នេះបើយោងតាមទស្សនាវដ្តីHenly&Partners Passport Index ដែលបានធ្វើបច្ចុប្បន្នភាពនិងដាក់លំដាប់ថ្នាក់លើលិខិតឆ្លងដែនដែលមានឥទ្ធិពលបំផុតនិងលើកលែងការរឹតត្បិតផ្សេងៗក្នុងពេលធ្វើដំណើរទៅក្រៅប្រទេស។បន្ទាប់ពីប្រទេសជប៉ុននោះគឺប្រទេសសិង្ហបុរីដែលមានសមត្ថភាពអាចធ្វើដំណើរទៅប្រទេសដទៃបាន ១៩០ប្រទេសចំណែកប្រទេសអាឡឺម៉ង់និងកូរ៉េខាងត្បូងអាចធ្វើដំណើរបាន១៨៩ប្រទេស។ទី៤គឺប្រទេសអីតាលី ហ្វាំងឡង់ អេស្ប៉ាញ និង លុច ហ្សឹមប៊ួរ អាចធ្វើដំណើរបាន១៨៨ប្រទេសដោយគ្មានVisa។លំដាប់ទី ៥ គឺប្រទេសដាណឺម៉ាកនិងអូទ្រីសមានសមត្ថភាពអាចធ្វើដំណើរបាន ១៨៧ ប្រទេស។ ប្រទេសស៊ុយអែ៊ត បារាំង ព័រទុយហ្គាល់ ហូឡង់ និង សាធារណរដ្ធអៀរឡង់អាចធ្វើដំណើរបាន១៨៦ប្រទេសស្ថិតក្នុងប្រទេសទី៦ជាបណ្តាប្រទេសអាចធ្វើដំណើរដោយគ្មានVisa។ សហរដ្ឌអាមេរិកគឺជាប្រទេសធំមួយប៉ុន្តែអាចមានសមត្ថភាពអាចប្រើប្រាស់លិខិតឆ្លងដែនរបស់ខ្លួនបានត្រឹម១៨៥ប្រទេសប៉ុណ្ណោះដោយរួមមានប្រទេសមួយចំនួនដូចជា ស្វីស ចក្រភពអង់គ្លេស ប៊ែលហ្សិក និង ញូវហ្ស៊ីលែន។ ចំពោះប្រទេសដែលអាចប្រើលិខិតឆ្លងដែនរបស់ខ្លួនក្នុងការធ្វើដំណើរទៅក្រៅប្រទេសតិចជាង៣០ប្រទេសមាន ស៊ីរ៊ី អ៊ីរ៉ាក់ និង អាហ្វហ្គានីស្ថាន។