បានប៉ុន្មានប្រទេស! ពេលយើងកាន់លិខិតឆ្លងដែនខ្មែរ

  • ធ្នូ 07, 2022

លិខិតឆ្លងដែនពិតជាសំខាន់ណាស់សម្រាប់ការធ្វើដំណើរឆ្លងប្រទេស។ ប្រទេសមួយចំនួនចាំបាច់ត្រូវស្នើសុំទិដ្ឋាការធ្វើដំណើរ ទើបអាចធ្វើដំណើរឆ្លងកាត់បាន និងប្រទេសមួយចំនួនទៀតអាចកាន់លិខិតឆ្លងដែនឆ្លងកាត់ប្រទេសនានានៅលើពិភពលោក ដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ។ បើយោងតាមស្ថិតិ អ្នកកាន់លិខិតឆ្លងដែនប្រទេសជប៉ុននិងសិង្ហបុរីជាប់លេខ១ដោយអាចទៅកាន់១៩២ ប្រទេសដោយមិនចាំបាច់សុំទិដ្ឋាការមុន។ អាល្លឺម៉ង់និងកូរ៉េខាងត្បូងជាប់លេខ២ អាចទៅបាន ១៩០ប្រទេស។ សម្រាប់កម្ពជាជាប់លេខ៩៥ វៀតណាមលេខ៩៥ គឺអាចទៅបាន៥៣ប្រទេស និងឡាវលេខ ៩៩ អាចទៅបាន ៤៩ ប្រទេស