កុំប៉ះពាល់! ខ្សែបញ្ចូនអគ្គីសនី ប្រយ័ត្នគ្រោះថ្នាក់

  • មិថុនា 29, 2022

ឧបទ្ទវហេតុលើខ្សែបញ្ជូន ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ និង​ ប៉ះពាល់ការបញ្ជូនថាមពលទូទាំងប្រទេស(CTS)។ ខាងក្រោមគឺជាបម្រាម ដើម្បីកុំទៅប៉ះពាល់ប្រព័ន្ធបញ្ចូនភ្លើងទាំងនោះ៖
១.ហាមយកលួស ឬខ្សែភ្លើងថ្ពក់ខ្សែបញ្ជូនអគ្គិសនី។
២.ហាមដកយកផ្លាកសញ្ញាបង្ហាញព្រំប្រទល់សុវត្ថិភាពចេញពីទីតាំងកំណត់។
៣.ហាមតោង និង​ ឡើង​បង្គោលខ្សែបញ្ជូនអគ្គិសនី។
៤.ហាមលេងខ្លែងក្បែរខ្សែបញ្ជូនអគ្គិសនី។
៥.ហាមប៉ះពាល់ខ្សែដីនៅជាប់បង្គោល។
៦.ហាមបង្កាត់ភ្លើងក្រោមខ្សែបញ្ជូនអគ្គិសនី។
៧.ហាមគប់វត្ថុឲ្យគង ឬ​ ប៉ះខ្សែបញ្ជូនអគ្គិសនី។
៨.ហាមបញ្ឈរ ឬ​ លើកវត្ថុខ្ពស់ៗជ្រៀតចូលចន្លោះខ្សែបញ្ជូនអគ្គិសនី។
៩.ហាមកាប់ដើមឈើធំៗក្បែរខ្សែបញ្ជូនអគ្គិសនី។
១០.ហាមបាញ់សត្វដែលទុំលើខ្សែភ្លើង ឬ​ កែវអ៉ីសូឡង់ព្យួរខ្សៃភ្លើង។
១១.ហាមជ្រកភ្លៀងក្រោមដើមឈើដែលនៅជិតខ្សែបញ្ជូនអគ្គិសនី។
១២.ហាមសាងសង់អគារ ឬ​ សំណង់ផ្សេងៗជិតខ្សែបញ្ជូនអគ្គិសនី។
១៣.ហាមដកផ្នែកផ្សេងៗនៃបង្គោលភ្លើង។
១៤.ហាមជីក កាយដីក្បែរគ្រឹះបង្គោលចំងាយយ៉ាងតិចបំផុត ៥០ម៉ែត្រ ពីបង្គោលភ្លើង។


១៥.ហាមជីក កាយ​ដីក្រោមគន្លងខ្សែបញ្ជូនអគ្គិសនី ១១៥kV និង​ ២៣០kV។