ចេញហើយ! តម្លៃប្រេងឥន្ធនៈថ្មី

  • មករា 30, 2023

ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី ១១ ដល់២០ ខែតុលា ឆ្នាំ២០២២ និងត្រូវលក់ ៤៥១៨រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៥.៤១៨រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅ កម្ពុជា ចំនួន៦,៥សេនដុល្លារ/លីត្រ។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១១ ដល់២០ ខែតុលា ឆ្នាំ២០២២ និងចុះមក៤២៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92  និង៥១៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO50ppm