មួយក្រុម! កាត់បន្ថយផលិតកម្មចំរាញ់ប្រេងចាប់ពីខែវិច្ឆិកា

  • មករា 31, 2023

ក្រុមអ្នកផលិតប្រេងដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកមួយក្រុមបានយល់ព្រមលើការកាត់បន្ថយការផលិតកម្ម ដើម្បីជំរុញឱ្យមានការងើបឡើងវិញនៃតម្លៃប្រេងឆៅ បើទោះបីជាមានការអំពាវនាវពីសហរដ្ឋអាមេរិកឱ្យមានការចំរាញ់បន្ថែមទៀតដើម្បីជួយដល់សេដ្ឋកិច្ចពិភពលោកក៏ដោយ។

OPEC និងសម្ព័ន្ធមិត្តមិននៅក្នុង OPEC ដែលជាក្រុមដែលគេតែងតែហៅថា OPEC+ បានសម្រេចចិត្តនៅជំនួបទល់មុខគ្នាជាលើកដំបូងរបស់ពួកគេនៅទីក្រុងវីយែនចាប់តាំងពីឆ្នាំ ២០២០ ដើម្បីកាត់បន្ថយការផលិតចំនួន២ លានបារ៉ែលក្នុងមួយថ្ងៃចាប់ពីខែវិច្ឆិកា

អ្នកចូលរួមទីផ្សារថាមពលបានរំពឹងថា OPEC+ ដែលរួមមានអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីនឹងកាត់បន្ថយការចំរាញ់ប្រេងរវាង ៥០០,០០០ បារ៉ែលទៅ ២ លានបារ៉ែល។ ការផ្លាស់ប្តូរនេះធ្វើឱ្យបញ្ច្រាស់នៅក្នុងគោលនយោបាយផលិតកម្មសម្រាប់សម្ព័ន្ធភាពដែលបានកាត់បន្ថយទិន្នផលដោយកំណត់ ១០ លានបារ៉ែលក្នុងមួយថ្ងៃនៅដើមឆ្នាំ២០២០ នៅពេលដែលតម្រូវការបានធ្លាក់ចុះដោយសារតែជំងឺរាតត្បាត Covid-19 ។ ចាប់តាំងពីពេលនោះមក ក្រុមជួញដូរប្រេងបានដោះស្រាយបន្តិចម្តងៗនូវការកាត់បន្ថយការកំណត់ចំនួនការចំរាញ់ប្រេង ទោះបីជាមានប្រទេស OPEC+ មួយចំនួនដែលកំពុងតស៊ូដើម្បីបំពេញកូតារបស់ពួកគេក៏ដោយ។

តម្លៃប្រេងបានធ្លាក់ចុះមកនៅត្រឹម៨០ ដុល្លារក្នុងមួយបារ៉ែលពីជាង ១២០ ដុល្លារនៅដើមខែមិថុនា ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីអនាគតនៃវិបត្តិសេដ្ឋកិច្ចពិភពលោក។ ការកាត់បន្ថយផលិតកម្មសម្រាប់ខែវិច្ឆិកា គឺជាការប៉ុនប៉ងដើម្បីតបតរនឹងសម្ពាធម្តងហើយម្តងទៀតពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden ដើម្បីឱ្យក្រុមនេះចំរាញ់ប្រេងបន្ថែមទៀតដើម្បីបញ្ចុះតម្លៃប្រេងឥន្ធនៈនៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែក្រោយ។