ឥណ្ឌា! ត្រៀមថវិកាពាន់លានស្តារសេដ្ឋកិច្ច

  • មករា 31, 2023

លោកនាយករដ្ឋមន្រ្តី ឥណ្ឌា លោក Narendra Modi បានប្រកាសពីផែនការរបស់លោកក្នុងការពន្លឿនសេដ្ឋកិច្ច ដោយត្រៀមរៀបចំ ១,៣៥ ទ្រីលានដុល្លារ ទៅលើហេដ្ឋារចនាសម្ព័ន្ធទំនើប និងសន្យាថានិងធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាប្រទេសដែលប្រើប្រាស់ ថាមពលស្អាត (Clean Energy) និងសម្រេចបានគោលដៅនៃការគ្រប់គ្រងការបម្រែបម្រួលអាកាសធាតុ។ គម្រោងរបស់លោកក៏នឹងបង្កើតឱកាសការងារសម្រាប់់ប្រជាជនឥណ្ឌារាប់លាននាក់ និងបង្កើតការងារឱ្យក្រុមហ៊ុន សហគ្រាសជាច្រើននៅក្នុងប្រទេសផងដែរ។