ប្រពៃ! ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីនឹងបើករោងចក្រនៅកម្ពុជា

  • មករា 31, 2023

ក្រុមហ៊ុនដ៏ល្បីឈ្មោះ នៅទូទាំងពិភពលោក TOYOTA គ្រោងនឹងបង្កើតរោងចក្រផលិតរថយន្តនៅព្រះរាជាណាចក្រកម្ពុជា នេះបើតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសសម្តេចតេជោ នាយករដ្ឋមន្រ្តី ចូលរួមចែកសញ្ញាបត្រ ជូនជ័យលាភីនៃនិស្សិតវិទ្យាស្ថានវ៉ាន់ដា ចំនួន៤០០០នាក់។ សូមបញ្ជាក់ផងដែរថា សម្តេចតេជោ នាយករដ្ឋមន្រ្តី បានជួយពិភាក្សាជាមួយ លោកនាយករដ្ឋមន្រ្តីរបស់ប្រទេសជប៉ុន ក្នុងពេលដែលសម្តេចតេជោ ទៅចូលរួមបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ិនហ្សូ អាបេ  នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ខាងក្រោម៖