ជិតផុតពូជ! វីដេអូ អំពីសត្វផ្សោតទន្លេមេគង្គកំពុងលេងទឹក

  • ធ្នូ 07, 2022

យោងតាមបណ្តាញសង្គម ហ្វេសប៊ុក របស់គណនីមួយបានថតវីដេអូ អំពីសត្វផ្សោតទន្លេមេគង្គ ដែលជាសត្វកម្រ និងជិតផុតពូជ នៅលើពិភពលោក កំពុងលេងទឹកយ៉ាងសប្បាយ។ សត្វ​ផ្សោត​ទន្លេមេគង្គ​ត្រូវ​បាន​ចាត់ថ្នាក់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត​។ ​លទ្ធផល​នៃ​ជំរឿន​សត្វ​ផ្សោត​ទន្លេមេគង្គ​ក្នុង​ឆ្នាំ​ ២០២០ ដោយ​រដ្ឋបាល​ជលផល និង​អង្គការ WWF បានបង្ហាញ​ថា​មាន​សត្វ​ផ្សោត​ចំនួន​ត្រឹមតែ​ ៨៩​ ក្បាល​ប៉ុណ្ណោះ​ដែល​កំពុង​រស់នៅ​ក្នុង​ទន្លេមេគង្គ​កម្ពុជា។

សូមទស្សនាវីដេអូខាងក្រោម៖