អ.ហ ស្អាតសង្ហារជានរណា?

  • មិថុនា 29, 2022

បន្ទាប់ពីព្រឹត្តិការណ៍ដ៏កក្រើករាជធានីភ្នំពេញពាក់ព័ន្ធនឹងការប៉ុនប៉ងចាប់ជម្រិតអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់ស្ថិតក្នុងបុរីអង្គរភ្នំពេញរួចមក។ គេសង្កេតឃើញមានប្រិយមិត្តដែលបានតាមដាននូវហេតុការណ៍នេះបានចូលទៅផ្តល់មតិផ្សេងៗ ក្នុងនោះនារីៗវ័យក្មេងបានចាប់អារម្មណ៍ទៅលើភាពសង្ហា ស្វាហាប់របស់នាយអាវុធហត្ថរបស់យើង ដោយសរសេរសរសើរ អ្នកខ្លះលង់នឹងសម្រស់ និងអ្នកខ្លះចាត់ទុកជា Crush ជាដើម។ ក្នុងចំណោមនាយអាវុធហត្ថទាំងនោះ គេសង្កេតឃើញមានការសរសើរទៅលើលោកវរៈសេនីយ៍ សៀ ទីន ច្រើនជាងគេ។ មិនមែនត្រឹមតែស្អាតសង្ហានោះទេ លោកក៏បានទទួលការអប់រំខ្ពង់ខ្ពស់ផងដែរ ដោយលោកធ្លាប់បានទៅសិក្សាផ្នែកយោធានៅប្រទេសអូស្រា្តលីទៀតផង។ អ្វីដែលសំខាន់ទៀតនោះគឺលោកគឺជា កូនប្រុសច្បងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ  ធ្លាប់បានឆ្លងកាត់បញ្ចប់ការសិក្សា នៅសាលាបណ្ឌិតសភាយោធាប្រទេសអូស្ត្រាលី មកបំពេញការងារជាមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ។