អស់ស្ទះ! ផលិតកម្ម Galaxy វិវត្តន៍កាន់តែអស្ចារ្យលើបច្ចេកទេសថត MV

  • ធ្នូ 07, 2022

នេះគឺជា Robot Arm Camera (ដៃយន្តប្រភេទធំ) ដែលបងប្អូនធ្វើការក្នុងវិស័យ Media ធ្លាប់តែឃើញនៅបរទេសប្រើប្រាស់ នាពេលនេះបានបង្ហាញវត្តមានជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាហើយ ដោយផលិតកម្ម Galaxy Navatraបានបញ្ជាទិញមកប្រើប្រាស់ក្នុងវិស័យចម្រៀងនិងបានជួលអ្នកជំនាញពីបរទេសមកបង្ហាត់បង្រៀនផ្ទាល់ដល់កូនខ្មែរជាច្រើននាក់ឱ្យមានចំណេះដឹងក្នុងការប្រើប្រាស់ឧបករណ៍ទំនើបមួយនេះ ហើយGALAXY នឹងបន្តនាំយកអ្វីថ្មីៗមកបន្ថែមទៀតដើម្បីរិះរកផ្លូវកែតម្រូវអ្វីដែលនៅខ្វះខាតដើម្បីឈានទៅរកការផលិត MV ចម្រៀងកំរិតស្តង់ដាដ៏ពេញលេញនិងជឿជាក់ដើម្បីប្រកួតប្រជែងបណ្តាប្រទេសជឿនលឿននានាក្នុងវិស័យចម្រៀង។