អបអរសាទរ! តារាចម្រៀងផលិតកម្ម សាន់ ដេ កញ្ញា វីរៈ និច

  • មករា 23, 2022

យោងតាមបណ្តាញសង្គម Instagram របស់តារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្ម សាន់ ដេ គឺកញ្ញា វីរៈ និច បានបង្ហាញពីរូបជាច្រើនសន្លឹក ពីការជួបចាស់ទុំទាំងសងខាង រវាងគ្រួសារ របស់តារាចម្រៀងរូបនេះ និងគ្រួសាររបស់គូដណ្តឹងរបស់កញ្ញាផ្ទាល់។ បើតាមមើលនៅក្នុងរូបភាពរបស់កញ្ញា វីរ់ៈ និច បានបង្ហោះ មិនដឹងថា តើជាការភ្ជាប់ពាក្យ ឬជាការនាំចាស់ទុំដើម្បីស្គាល់គ្រួសារទាំងសងខាងឬយ៉ាងណានោះទេ?​ ដោយកញ្ញា គ្រាន់តែបង្ហាញពាក្យថា “ អរគុណម៉ាក់ប៉ានឹងគ្រួសារទាំងសងខាងដែលផ្ដល់ថ្ងៃនេះអោយកូន” ។ ចំពោះការរៀបចំកម្មវិធី នោះទៀតសោទ គឺប្រព្រឹត្តដោយមានលក្ខណៈធម្មតា សាមញ្ញ និងមានការចូលរូមត្រឹមសាច់ញាតិទាំងសងខាងប៉ុណ្ណោះ ស្របតាមបរិបទនៃជំងឺកូវីដ១៩។ សូមអបអរសាទរដល់គូស្នេហ៍ទាំងពីរផងដែរ។