មិនទាន់បាត់ក្តៅផង! អ្នកឧកញ៉ាឱ្យលុបចេញភ្លាម

  • ធ្នូ 07, 2022

លោក លោកស្រីបានដឹងជ្រាបហើយថា មួយរយៈពេលនេះ បទ Remix ”Are You Ok” កំពុងផ្ទុះខ្លាំង ពិសេសនៅក្នុងបណ្តាញសង្គម Tik Tok រហូតដល់ផលិតកម្ម Galaxy Navatra បានទិញសិទ្ធិចំពោះម្ចាស់សម្លេង និងម្ចាស់ Remix បទភ្លេងទៀតផង។ ផលិតកម្ម Galaxy Navatra បានធ្វើការនិពន្ធបទថ្មីដែលប្រើប្រាស់សម្លេង និងបទភ្លេង Remix នេះ ដោយមានការច្រៀងពីតារាចម្រៀង តន់ ចាន់សីម៉ា ហើយបទចម្រៀងនេះក៏បានចេញ  Trailer នៅក្នុងបណ្តាញសង្គម Facebook page នឹង Account TikTok ដោយមានទាំងអ្នកគាំទ្រ និងអ្នករិះគន់ផងដែរ។ ក្រោយទទួលបានដំណឹងពីការរិះគន់បែបនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាភ្លាមៗ ដោយសូមអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ ”Are You Ok” ចេញពី Facebook page នឹង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ ទៅតាមការស្នើសុំរបស់ អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ។