ប្លែកភ្នែក! ល្ពៅដែលមានទម្ងន់ធ្ងន់

  • មីនា 24, 2023

បុរស​ជា​កសិករ​នៅ​ទីក្រុង​ញូវយ៉ក​បាន​បង្កើត​កំណត់ត្រា​ថ្មីដែលដាំបានផ្លែ​ល្ពៅ​ដែល​ធ្ងន់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ដែល​មាន​ទម្ងន់​ដល់​ទៅ ២,៥៥៤ ផោន។ ស្នាដៃ​បំបែក​ឯកទកម្ម​នេះ​ត្រូវ​បាន​គេ​កត់ត្រា​នៅឯ​កសិដ្ឋានដំណាំ​ល្ពៅ​ក្នុង​ភូមិ Clarence ។ បើយោងតាមកាសែត The Buffalo News បានរាយការណ៍ថាមានកសិករម្នាក់ទៀតដែលមានឈ្មោះ Scott Andrusz មកពីភូមិ Williamsville ក្បែរនោះបានដាំល្ពៅដូចគ្នានេះដែរ ហើយបានបំបែកកំណត់ត្រាត្រឹមទម្ងន់២,៥១៧ផោន។ យោងតាមគេហទំព័រ The Boston Globe បានឱ្យដឹងថា កំណត់ត្រាម្ចាស់ផ្លែល្ពៅនៅសហរដ្ឋអាមេរិក គឺជារបស់បុរសនៅរដ្ឋ New Hampshire ដែលដាំល្ពៅបានផ្លែទម្ងន់ ២,៥២៨ ផោនក្នុងឆ្នាំ ២០១៨ ។  សូមបញ្ចាក់ផងដែរថា ម្ចាស់ផ្លែល្ពៅមានទម្ងន់ធ្ងន់ជាងគេលោកពិភពលោក គឺជារបស់លោក Stefano Cutrupi ក្នុងតំបន់ Tuscany ប្រទេសអ៊ីតាលី ដែលមានទម្ងន់ ២,៧០៣ ផោន កាលពីឆ្នាំ ២០២១ នេះបើយោងតាមកំណត់ត្រាពិភពលោក Guinness