តារាចម្រៀង Pop រូបនេះ! ក្លាយជាមហាសេដ្ឋី

  • មករា 22, 2022

យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាបច្ចុប្បន្ននេះតារាចម្រៀង Rihanna ក្លាយជាមហាសេដ្ឋីនិងជាស្ត្រីជាអ្នកចម្រៀងដែលមានបំផុតនៅលើពិភពលោក។ តារាចម្រៀង Pop រូបនេះមានទ្រព្យសម្បត្តិប្រមាណ ១,៧ ពាន់លានដុល្លារ (១,២ ពាន់លានផោន) ដោយមួយភាគធំបានមកពីក្រុមហ៊ុនគ្រឿងសំអាង Fenty Beauty របស់នាងហើយប្រាក់ដែលនៅសល់បានមកពីក្រុមហ៊ុនផលិតខោអាវទ្រនាប់របស់នាង និងប្រាក់ចំណូលរបស់នាងពីការប្រគុំតន្រ្តីនិងការសម្តែង។ នាងស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីនាងOprah Winfrey ដែលជាអ្នកសម្តែងស្រីដែលមានជាងគេបំផុតនៅលើពិភពលោក។