គណនី YouTube ឈ្មោះ DIT WAY នឹងត្រូវបិទឆាប់ៗនេះ

  • មករា 22, 2022

តារាចម្រៀង Rap លោក ជី ដេវីត បានប្រកាសជាផ្លូវការជូនអ្នកគាំទ្ររបស់លោក ដោយបានបញ្ជាក់ថា គណនី YouTube របស់លោកដែលមានឈ្មោះថា DIT WAY អាចមានពេលចាប់ពីយប់នេះរហូតដល់ថ្ងៃទី ១ ខែ ឧសភា ដើម្បី download ចម្រៀងចាស់ៗនៅក្នុង channel មួយនេះទុកជាអនុស្សាវរីយ៍មុនពេលវាត្រូវបានលុប ដោយការគិតរយៈពេលជាយូរមកហើយដែលលោកជាម្ចាស់ channel មួយនេះក៏បានសម្រេចថានឹងបិទ channel នេះជាផ្លូវការនៅថ្ងៃទី ១ ខែ ឧសភា។ លោកក៏បានសុំការយោគយល់ពីអ្នកគាំទ្រ សង្ឃឹមថាបងប្អូននឹងគាំទ្រនូវការសម្រេចចិត្តរបស់លោកមួយនេះ ។ បច្ចុប្បន្ន គណនីនេះមានអ្នក Subscribe រហូតដល់ទៅ៧២៣K ឯណោះ។